News

9
Sep
2023
ឯកឧត្តមឯកអគ្គរាជទូត ទទួលជួបសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ នាសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ នៅស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ ឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ បានទទួលជួបសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ ដឹកនាំដោយលោក ឧកញ៉ា ហុង ឆេងឈុន ប្រធានសមាគម។ ក្នុងជំនួប ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហការដើម្បី៖ ១) ទាក់ទាញវិនិយោគបរទេសពីប្រទេសថៃ ទៅបណ្តាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម អចលនទ្រព្យ រោងចក្រឧស្សាហកម្ម តំបន់អេកូទេសចរណ៍ ។ល។ ២) គាំពារវិនិយោគិនបរទេសដែលមានបំណងបណ្តាក់ទុនវិនិយោគនៅកម្ពុជា និង ៣) រៀបចំជំនួបផ្គូផ្គងធុរកិច្ច (Business matching) ដើម្បីបើកឱកាសដល់ធុរជនបរទេសពីប្រទេសថៃបានជួបផ្ទាល់ជាមួយធុរជនកម្ពុជា ពិភាក្សាចាប់ដៃគូវិនិយោគ ពង្រីកអាជីវកម្ម និងបង្កើតការងារថ្មីៗ ជូនយុវជន និងសហគមន៍។