News

11
Sep
2023
ព្រឹកថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣ នៅស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសថៃ អមដោយលោក ឃុន សុវណ្ណារិទ្ធ លេខាធិការទី១ បានទទួលជួប ឯកឧត្តម Gustavo Alberto Martino, ឯកអគ្គរដ្ឋទូតអាហ្សង់ទីនតែងតាំងថ្មី ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ពិភាក្សាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងស្មារតីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរបស់យើងទាំងពីរ ឱ្យកាន់តែប្រសើរឡើង ពិសេសលើការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងតំបន់និងលើឆាកអន្តរជាតិ ។ On the Morning of 11 July 2023 at the Royal Embassy, His Excellency Hun Saroeun, Ambassador Extraordinary and Plenipotentiary of Cambodia to Thailand, accompanied by Mr. Khun Sovannarith, First Secretary received a call on by Gustavo Alberto Martino, Ambassador-designate of Argentine to Cambodia with the residence in Bangkok, to discuss the cooperation between both countries in order to elevate our bilateral relations to a greater height especially supporting each other in the regional and international arena